News

Latest News

    • 0
      04-04-2018 announce Photo Phnom Penh is Back
      Photo Phnom Penh is Back! The festival serves as a platform for photography artists and its lovers. Its’ concept and basis is still the idea and necessity of exchange between Asian and European artists. This year, 5 local artists and 10 international artists will exhibit their work at the festival...
      read more

    Featured News

    7 artists from Cambodia at Ambassade de France au Cambodge (French Embassy)

    សុវណ្ណភីឡុង [ ទីក្រុងនាពេលរាត្រី ]

    ឆ្នាំនេះស្នាដៃរូបថត “ ទីក្រុងនាពេលរាត្រី “ នឹងត្រូវបានដាក់តាំងបង្ហាញនៅសួនច្បារដ៏ស្រស់បំព្រង របស់ស្ថានទូតបារាំងប្រចាំនៅទីក្រុងភ្នំពេញនាថ្ងៃទី ២៤​ ដល់ ២៥ ខែមីនា ឆ្នាំ២០១៨ ចាប់ពីម៉ោង៨-១២ព្រឹកនិងចាប់ពីម៉ោង៣-៦ល្ងាច។ រួចបន្តដាក់តាំងនៅវិទ្យាស្ថានបារាំង(សាលាអារីយ៉ុង) ពីខែមេសាដល់ខែមិថុនា​២០១៨។ កំរងស្នាដៃនេះនិងបន្តដំនើរទៅតាំងពិពណ៍នៅវិចិត្រសាល លី នាទីក្រុងប៉ារីសចាប់ពីថ្ងៃទី២៦ ខែមេសានិងនៅទីក្រុង Bologna(អ៊ីតាលី) ចាប់ពីខែឧសភាដល់ខែមិថុនាឆ្នាំ២០១៨។
    រូបថតដោយ: សួន សាយ័ន្ត

    Sovan Philong (In the City by Night)
    This year * In the city by night* will be shown at the French Embassy in Phnom Penh on 24th March 2018 to 25th March 2018, from 8:00am to 12:00am & 15:00pm- to 18:00pm. Later on at the French Institute and continue at Lee Gallery in Paris from April 26th and also in Bologna (Italy) from May-June 2018.
    Photos by Sayon Soun

    Call for Entry: Photo Phnom Penh Festival 2018

    សមាគមរូបថតភ្នំពេញ សូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នា ដែលបានចូលរួមស្ដាប់យ៉ាងយកចិត្ដទុកដាក់កាលពីព្រឹកមិញនេះ។ សម្រាប់ពាក្យជ្រើសរើសការតាំងពិព័រណ៍រូបថត យើងនឹងប្រកាសនៅពេលក្រោយ តាមរយះផេកនេះ។ សូមតាមដានផេករបស់យើងដើម្បី ទទួលបានពត៌មានបន្ថែមផ្សេងៗទៀត។

    Most Discussed

    7 artists from Cambodia at Ambassade de France au Cambodge

    ឳកាសបានមកដល់ហើយសម្រាប់អ្នកដែលចង់ទស្សនា និងចង់ស្វះស្វែងយល់ពីគំនិតបែបសិល្បះ។ នៅថ្ងៃទី ២៤ និង២៥ ខែមីនាខាងមុខនេះ ចាប់ពីម៉ោង៨-១២ព្រឹកនិងចាប់ពីម៉ោង៣-៦ល្ងាច នឹងមានការដាក់តាំងបង្ហាញស្នាដៃសិល្បះពីសំណាក់សិល្បករកម្ពុជា ចំនួន៧រូបនៅឯសួនខៀវស្រស់បំព្រងនៅក្នុងស្ថានទូតបារំាង ក្នុងនោះក៏មានអ្នកជំនាញថតរូបយើងមកពីសមាគមរូបថតភ្នំពេញ គឺលោក សុវណ្ណ ភីឡុង ត្រូវបានដាក់តាំងបង្ហាញផងដែរ។ សម្រាប់ការទស្សនាគឺមានរយះពេលពីរថ្ងៃតែប៉ុណោះ។ សម្រាប់ពត៌មានបន្ថែមសូមចុចលើតំណរភ្ជាប់នេះ
    https://web.facebook.com/events/199703933951969/
    សូមចូលរួមដោយសេរី!

    Please come to visit the art exhibition of 7 artists from Cambodia at Ambassade de France au Cambodge (French Embassy) which will be open on 24th 25th, March 2018 from 8:00 AM-12:00AM and 3:00PM-6:00PM. Most excited, one of them Mr. Sovan Philong from Photo Phnom Penh Association will be exhibit over there as well. For more details please click on this link below.
    https://web.facebook.com/events/199703933951969/

    Call for Entry: Photo Phnom Penh Festival 2018

    អរគុណអ្នកសៀមរាប សម្រាប់ការចូលរួមយ៉ាងយកចិត្តទុកដាក់ ក្នុងការបង្ហាញអំពីមហោស្រពរូបថតភ្នំពេញ២០១៨ និងដំនើរការដាក់ពាក្យក្នុងពិពរណ៌រូបថត។ ជួបគ្នានៅ២ទីតាំងទៀត ខាងក្រោម៖

    ~ បាត់ដំបង ថ្ងៃទី 03 ខែមិនា វេលាម៉ោង5៖30នាទី នៅមជ្ឍមណ្ឌលយុវ័ន Yuwan Square, Battambang
    ~ ភ្នំពេញ ថ្ងៃទី10 ខែមិនា វេលាម៉ោង9ព្រឹក នៅមជ្ឍមណ្ឌលឯកសារកម្ពុជា ទីតាំងក្នុងសាលាគរុកោសល្យ

    #PPP2018

    រូបថតដោយ៖ Soun Sayon

    Call for Entry: Photo Phnom Penh Festival 2018

    តើអ្នកស្រឡាញ់ការថតរូប និងចង់ចូលរួមដាក់តាំងបង្ហាញស្នាដៃរូបថត របស់ខ្លួន សម្រាប់សាធារណះជនទស្សនា មែនឬទេ? ចូលរួមជាមួយយើងនៅថ្ងៃនេះ ដើម្បីស្វែងយល់ពីរបៀប ក្នុងការបង្កើតស្នាដៃរូបថត ដែលមានមហោស្រពរូបថតកំពុងស្វែងរក សម្រាប់ការតាំងពិព័ណ៌ប្រចាំឆ្នាំ។ ជួបជាមួយ លោកគ្រីស្យង់ កូស្យល់ អ្នកជំនាញការដែលមានបទពិសោធន៏ក្នុងការជ្រើសរើសរូបថត និងសិល្បករ សម្រាប់មហោស្រពរូបថតជាច្រើនលើពិភពលោក។ និងលោកសុវណ្ណ ភីឡុង សិល្បករថតរូប ដែលមានស្នាដៃក្នុងការតាំងរូបថតរបស់លោកនៅកម្រិតអន្តរជាតិ។

    ក្លាយជាសិល្បករថតរូប ដែលមានស្នាដៃកម្រិតអន្តរជាតិ ចាប់ផ្តើមដំនើរផ្សងព្រេង និងអភិវឌ្ឍជំនាញរបស់ អ្នកនៅថ្ងៃនេះ។ ចូលរួមស្តាប់ពីដំនើរការ និងលក្ខខណ្ឌនានា ក្នុងការដាក់ពាក្យចូលរួមនាទីតាំងទាំង៣ និងកាលបរិច្ឆេតដូចខាងក្រោម៖

    ១. សៀមរាប ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៨ វេលាម៉ោង ៥:៣០ ល្ងាច នៅមជ្ឍមណ្ឌលខេមរសិក្សា ទីតាំងក្នុងបរិវេណវត្តដំណាក់ (ព័ត៌មានលម្អិត https://goo.gl/bgnDUV)
    ២. បាត់ដំបង ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៨ វេលាម៉ោង ៥:៣០ ល្ងាច នៅមជ្ឍមណ្ឌលយុវន្ត (ព័ត៌មានលម្អិត https://goo.gl/myLZKW)
    ៣. ភ្នំពេញ ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៨ វេលាម៉ោង ៩ព្រឹក នៅមជ្ឍមណ្ឌលឯកសារកម្ពុជា ទីតាំងក្នុងបរិវេណសាលាគុរកោសល្យ (ព័ត៌មានលម្អិត https://goo.gl/KWe14t)

    ព័ត៌មានលម្អិត សូមទំនាក់ទំនង៖ ០១០ ៦៦៨ ៦០៨ ឬអ៊ីម៉ែល photophnompenh@gmail.com

    កំណត់សម្គាល់៖ សម្រាប់អ្នកថតរូបជនជាតិកម្ពុជា។